រដ្ឋាភិបាលឥណ្ឌាពង្រីកការឧបត្ថម្ភធនជីដល់កសិករ និងយល់ព្រមនាំចេញអង្ករទៅកាន់ឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌាបានបន្តការឧបត្ថម្ភធនលើជី Di-Ammonium Phosphate (DAP) លើសពីការឧបត្ថម្ភធនដោយផ្អែកលើសារធាតុចិញ្ចឹម (NBS) រហូតដល់មានការបញ្ជាទិញបន្ថែមទៀតក្នុងគោលបំណងធានាឱ្យមានការទទួលបានជី DAP ប្រកបដោយនិរន្តរភាពក្នុងតម្លៃសមរម្យដល់កសិករ។
កិច្ចខិតខំប្រឹងប្រែងនេះនឹងធ្វើឱ្យមានការខាតបង់របស់រដ្ឋាភិបាលសហព័ន្ធចំនួន ៣៨,៥ប៊ីលានរូពី (ប្រហែល ៤៤៨,៧៧លានដុល្លារអាម៉េរិក) ។ កសិករនៅក្នុងប្រទេសនឹងបន្តទិញជី DAP មួយបាវទម្ងន់ ៥០គីឡូក្រាមក្នុងអត្រា ១.៣៥០រូពី (ប្រហែល ១៥,៧៣ដុល្លារអាម៉េរិក) ដែលជាធម្មតាមានតម្លៃប្រហែល ៣.០០០រូពីឥណ្ឌា (ប្រហែល ៣៥ដុល្លារអាម៉េរិក) ។
បន្ទាប់ពីការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីសហព័ន្ធ រដ្ឋមន្ត្រីកសិកម្មរបស់ប្រទេស លោក សីវរ៉ាច ស៊ីងហ៍ ជូហាន់ (Shivraj Singh Chouhan) បានប្រាប់អ្នកសារព័ត៌មានថា «រដ្ឋាភិបាលបានសម្រេចចិត្តរក្សាទុកជី DAP ជាមុន»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





