ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឪ្យអគ្គកុងស៊ុល វៀត ណាមថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
AKPខេត្តព្រះសីហនុថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្វាគមន៍ ឯកឧត្តម ង្វៀន ទ្រុង ហៀវ (Nguyen Trung Hieu) អគ្គកុងស៊ុល ថ្មី នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។
រសៀលថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ខេត្តព្រះសីហនុមានកំណង់ផែទឹកជ្រៅ កំពុងត្រូវបានអភិវឌ្ឍជាតំណាក់កាលរហូតដល់ឆ្នាំ២០៣០ មានជំរៅទឹក ១៧,៥០ម៉ែត្រ ផ្លូវគោកមានទំនាក់ទំនងទៅកាន់រាជធានី ខេត្ត មានដូចជាផ្លូវជាតិ លេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។

ខេត្តព្រះសីហនុមានកោះតូច ធំ៣២ ហើយគោលដៅរបស់រាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងចែកជា ១.តំបន់ភស្តុភាកម្ម និងងឧស្សាហកម្ម ២.ទីក្រុងសមាហរ័ណកម្ម ៣.តំបន់កោះ ជាតំបន់អេកូទេស ចរណ៍ ធម្មជាតិដ៏សម្បុបែប នេះគឺជាគោលដៅទេសចរណ៍ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត។
ឯកឧត្តម អភិបាលខេត្តបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន ដាក់ចេញកម្មវិធីពិសេសជំរុញ ការវិនិយោគខេត្តព្រះសីហនុ ផ្តល់អត្ថប្រយោជន៍ចំនួនពីរ ១.ជួយសម្រួលនីតិវិធីឯកសាររដ្ឋបាល ២.លើកទឹកចិត្តផ្នែកពន្ធដារ ដូជាការលើកលែងព័ន្ធលើប្រាក់ចំ ណូល។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខេត្តព្រះសីហនុមានការកសាងនូវហេដ្ឋារចនាសម័ន្ធក្នុងក្រុងបានល្អ ធំទូលាយ និងបាននឹងកំពុងដាំដើមឈើក្នុងក្រុងក្លាុយជាទីក្រុងបៃតង ទន្ទឹមនោះឆ្នេររបស់យើងត្រូវបានរៀបចំឪ្យមានសោភ័ណ្ឌភាព ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ ខេត្តព្រះសីហនុ ក៏មានស្តូនកម្ពុជា វៀតណាម សង្ឃឹមថា យើងរក្សាចំណងមិត្តភាព ដោយធ្វើការងារជាមួយគ្នា ដើម្បីប្រទេសទាំងពីរ។ ទន្ទឹមនោះខេត្តព្រះសីហនុមានទំនាក់ទំនងជាមួយខេត្តនៃប្រទេសវៀត ណាមមានដូចជា ទីក្រុងហៃហ្វុង ខេត្តអាងយ៉ាង និងបាក់លីវ។


ឯកឧត្តម ង្វៀន ទ្រុង ហៀវ (Nguyen Trung Hieu) អគ្គកុងស៊ុល ថ្មី ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណគុណ ឯកឧត្តម អភិ បាលខេត្ត និងសហការីដែលបានអនុញ្ញាតិឪ្យឯកឧត្តម ចូលជួបសម្តែតការគួសម និងពិភាក្សាហើយថ្ងៃនេះមានកិត្តិយសបាន ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលជាតំណាក់កាលថ្មីក្នុងការអភិវឌ្ឍន៍ ដែលជាឪកាសបន្តកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កាន់តែជិតស្និតថែម ទៀត។ ក្នុងនាមអគ្គកុង ស៊ុលវៀតណាម និងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាពិសេសការផ្លាស់ប្តូរប្រជាជន និងប្រជា ជនរវាងប្រទេសទាំងពីរ ដើម្បីធ្វើឪ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម មានអនុសាសន៍ចំនួន២ ក្នុងនោះ ១.ជំរុញបង្កើតកិច្ចសហ ប្រតិបត្តិការខេត្តព្រះសីហនុ និងខេត្ត កាម៉ាវ ២.ទីក្រុងព្រះសីហនុ និងទីក្រុងហូជីមិញ ជាមជ្ឍមណ្ឌលហិរញ្ញវត្ថុ ដែលនាំមកនូវធនធានជាច្រើនសម្រាប់ភាគីទាំងពីរ ព្រមទាំងជូនពរឪ្យដំណើរទស្សនកិច្ចចូលរួមសន្និបាតបូក សរុបលទ្ធផលការងាររវាងខេត្តព្រះសីហនុ និងខេត្តអាងយ៉ាង នៅពេលខាងមុខទទួលបានលទ្ធផលផ្លែផ្លា។
ក្នុងឪកាសនោះ ឯកឧត្តម ង្វៀន ទ្រុង ហៀវ (Nguyen Trung Hieu) សង្ឃឹមថា រដ្ឋបាលខេត្តនឹងបន្តជួយគាំទ្រសហគមន៍វៀតណាមដែលរស់នៅក្នុងខេត្តព្រះសីហនុ និងសូមជូនពរឪ្យឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋខេត្តព្រះសីហនុ មានសុខភាពល្អ និងបំពេញភារកិច្ចទទួលបានជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តម អភិ បាលខេត្តបានបញ្ជាក់ថា តាមរយៈការផ្លាស់ប្ដូរប្រជាជន និងប្រជា ជន រដ្ឋបាលខេត្តព្រះសីហនុ នឹងខិតខំជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពីគ្នាទៅវិញ ទៅមករវាងខេត្តសម្ព័ន្ធមេត្រីភាព និងសូមជួយការផ្សព្វផ្សាយការវិនិ យោគនៅខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគវៀតណាមមកធ្វើកាវិនិយោគនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាបាលបានដាក់ ចេញនូវកម្មវិធីពិសេសជំរុញការ វិនិយោគ ៕
ដោយ៖ ងូ សុមុនី





