រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រគម្រោងសាងសង់ផែជលផលចំនួន៣
AKPខេត្តព្រះសីហនុថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំសាងសង់ផែជលផលក្រោមជំនួយរបស់ ADB ក្នុងក្នុងក្រុង ស្រុកចំនួន៣ នៃខេត្តព្រះសីហនុ រសៀលថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២៦។
តាមរបាយការណ៍ពីក្រុមការងារ បច្ចេកទេស ស្តីពីគម្រោងសាងសង់ផែជលផលជាជំនួយរបស់ ADB ចំនួន ៣ទីតាំងមានដូចជា ១.ផែជលផលនៅតំបន់កោះខ្យង ស្ថិតនៅក្រុងព្រះសីហនុ
២.ផែជលផលជម្ពូខ្មៅ ស្ថិតនៅស្រុកព្រៃនប់
៣.ផែជលផលស្ទឹងហាវ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលត្រូវចំណាយថវិកាប្រ
មាណជា ៧លានដុល្លាសហរដ្ឋអាមេរិក។

តាមគម្រោងសាងសង់ផែជលផលទាំង ៣ខាងលើ ត្រូវបានសិក្សាវិភាគភូមិសាស្ត្រ ការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម (Environmental and Social Impact Assessment) ដើម្បីធានាថា ការសាងសង់ផែមិនបំផ្លាញប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹក សមុទ្រ ឬជម្រកត្រី។ បច្ចុប្បន្នគម្រោងនេះកំពុងសិក្សាប្លង់មេ។ គម្រោងសាងសង់ផែជល ផលក្រោមអត្ថប្រយោជន៍ និងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺស្ថិតក្នុងគម្រោងធំមួយដែលមានឈ្មោះថា «គម្រោងនេសាទសមុទ្រ និងឆ្នេរចីរភាព» (Sustainable Coastal and Marine Fisheries Project - SCMFP)។ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយចីរភាព និង ជំរុញអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ក្នុងវិស័យកែច្នៃផលស្ទូច នេសាទ និងការធ្វើពាណិជ្ជកម្មកម្រិតតំបន់ និងឈានទៅធ្វើការនាំចេញ រួមបញ្ចូលទាំងការ សាងសង់ និងកែលម្អកំពង់ផែស្ដង់ ដារសម្រាប់បម្រើឱ្យវិស័យជលផល និងវិស័យទេសចរណ៍តំបន់ឆ្នេរពាក់ព័ន្ធផ្សេងទៀត។


ការសម្រួលដល់ការចតនាវា ទូក នេសាទ វាបានផ្តល់ភាពងាយ ស្រួល និងមានសុវត្ថិភាពដល់អ្នក នេសាទក្នុងការឡើងចុះ និងដឹកជញ្ជូនផលកសិកម្ម ជលផល។ ក៏ជាកន្លែងប្រមូលផ្តុំ និងកែច្នៃផលនេសាទដោយមានការរៀបចំប្រព័ន្ធភស្តុភារកម្ម (Logistics) កន្លែងជម្រះ បែងចែក និងស្តុកទុកផលទិញលក់ ដើម្បីធានាបាននូវគុណភាព និងអនាម័យមុនពេល ចែកចាយទៅលើទីផ្សារ។ ការរួមបញ្ចូលគ្នារវាងជលផល និងទេសចរណ៍ជួយទាក់ទាញភ្ញៀវទេសចរតាមរយៈការរៀប ចំកំពង់ផែឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងការតភ្ជាប់ជាមួយសេវាកម្មសហគមន៍នេសាទ។


ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងគាំទ្រគម្រោង សាងសង់ផែជលផលនៅក្នុងក្រុង ស្រុកទាំង៣ ព្រមទាំងបានធ្វើការណែនាំក្រុមការងារបច្ចេកទេស ក៏ដូចជាអាជ្ញាធរជួយសម្រប សម្រួលក្នុងការសិក្សារៀបចំសាងសង់ផែជលផល តាមការគ្រោង ទុក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ នេសាទតំបន់ឆ្នេរ ដើម្បីធ្វើយ៉ាងណាឪ្យដំណើរការរៀបចំផែនការសកម្មភាពសាងសង់ដំណើការបានលឿនដែលអាចធ្វើទៅបានសម្រាប់ខេត្តព្រះសីហនុ៕
ដោយ៖ ងូ សុមុនី





