កិច្ចគាំពារស្ត្រី និងកុមារងាយរងគ្រោះក្នុងសហគមន៍ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧
AKP ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤របស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោ កជំទាវ ប្រាក់ចន្ទ័សុខា ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ។ 
កិច្ចប្រជុំរបស់គណៈកម្មាធិការពិ គ្រោះយោបល់កិច្ចការស្ត្រី និងកុមារបានពិនិត្យលើរបៀបវារៈសំខាន់ៗមួយចំនួន ដោយផ្ដោតសំខាន់លើការតាមដានពីស្ថានភា ព បច្ចុប្បន្ន បញ្ហាប្រឈម ដំណោះ ស្រាយ ការឆ្លើយតប និងសំណូម ពរដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់ស្ត្រី និងកុមារនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមផ្ដល់ជាមតិ យោបល់ពីអង្គការដៃគូរ រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ។ 
លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មការពិគ្រោះយោ បល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បានសំណូមពរដល់សមត្ថកិច្ច អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មេត្តាពិនិត្យរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីស្វែងរកបញ្ហាប្រឈម និងរួមគ្នាដោះស្រាយបានទាន់ពេលវេលា ជាពិសេសការដាក់ចេញនូវអនុ សាសន៍ និងវិធានការនានាក្នុងការជួយសម្របសម្រួល ស្ដីពីតួនាទី ភារកិច្ចរបស់អ្នកពាក់ព័ន្ធ។ ការផ្តល់សេវាសង្គម ការធ្វើរបាយការណ៍អំពីវឌ្ឍនភាពលើការងារស្ត្រី និងកុមារនៅមូលដ្ឋាន ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ជួយដល់កុមារងាយរង គរោះ និងគ្រួសារដែលជាមុខសញ្ញា ដើម្បីធានាថា ការរស់នៅរបស់ពួកគេ ប្រកបដោយភាពថ្លៃថ្នូរ មានសុវត្ថិភាព និងប្រសិទ្ធ ភាពខ្ពស់។ 
លោកជំទាវ ក៏បានធ្វើការណែ នាំឪ្យក្រុមការងារបន្តចុះផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋអំពីសុខ ភាព និងអនាម័យ ជាពិសេសការកាត់បន្ថយឪការរំលោភបំពានគ្រប់រូបភាពមកលើស្ត្រី និងកុមារ។ 
លោកជំទាវ ក៏ថ្លែងអំណគុណ អស់ លោក លោកស្រី សមាជិក សមាជិកា និងអង្គការដៃគូរដែល បានចំណា យពេលវេលា ការលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីបំពេញកិច្ចការស្របតាមផែនការ សកម្មភាពរបស់គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារដែលបានចូលរួមក្នុងការផ្តល់ជាមតិយោបល់ល្អៗក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយគ្នានាពេលនេះ ព្រមទាំងបានលើកឡើងអំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដើម្បីរួមគា្នពិភាក្សារកដំណោះស្រាយបានយ៉ាងល្អប្រសើរ សម្រាប់យក ទៅអនុវត្តបន្តបានទាន់ពេល វេលា ៕

ដោយ៖ ងូ សុមុនី





