ព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម) ចូល រួមសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទ ក្រហមខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ រងគ្រោះ និងជនចាស់ជរា
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦-- ព្រះគ្រូនរធម្មោ ប៊ុន ណេង ព្រះចៅអធិ ការវត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលបានឧបត្ថម្ភទេយ្យ ទាន និងបច្ច័យមួយចំនួនជូនដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីបំរើឪ្យការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្មេងកំព្រាជាដើម។
ពិធីប្រគល់ និងទទួលទ័យទាន និងបច្ច័យរបស់ព្រះសង្ឃវត្តឥន្ទញ្ញាណ ជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ នេះ ប្រព្រឹត្តទៅនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២៦។ 
ក្នុងឪកាសនោះ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណគុណដល់ព្រះគ្រូនរធម្មោ ប៊ុន ណេង ព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម) ក៏ដូចជាព្រះសង្ឃក្នុងវត្តឥន្ទញ្ញាណទាំងអស់ ចំពោះកាយវិការប្រកបដោយ ព្រះទ័យ មេត្តា ករុណា និង សប្បុរសសធម៌នាពេលនេះ ពិតជាបានបង្ហាញពី ការចូលរួមចំណែកយ៉ាង សំ ខាន់ ក្នុងសកម្មភាព មនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្ត យ៉ាង ល្អប្រសើរ រវាងពុទ្ធចក្រ និង អាណាចក្រ ដើម្បី ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរង គ្រោះ និងងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹងបានទាន់ពេលវេលា ដោយមិន ទុកប្រជាពលរដ្ឋរបស់យើងណាម្នាក់ចោលនោះ ឡើយ ហើយសម្ភារៈទាំងអស់នេះ និងទៅដល់ដៃបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹងក្នុងបណ្តាក្រុង ស្រុកទាំង៦ នៃខេត្តព្រះសីហនុ ។ 
សម្ភារៈដែលព្រះចៅអធិ ការវត្តឥន្ទញ្ញា ណឧបត្ថម្ភ ដល់សាខាកាកបាទ ក្រហមខេត្តរួមមាន អង្ករ ១តោន សម្ភារៈផ្ទះបាយ ៣០ឈុត មី ៥០កេស ទឹកសុទ្ធ ៥០យួរ ទឹកផ្លែឈើ ៣០កេស ទឹកសុីអុីវ ៥០យួរ និងបច្ច័យចំនួន ២លានរៀល៕

ដោយ៖ ងូ សុមុនី





