AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ --








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អមដោយថ្នាក់ដឹកនាំក្រសួង អញ្ជើញចែកអំណោយរបស់ក្រុមហ៊ុនយ៉ូសន៍ (Yeo’s) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជន ដែលមានជីវភាពខ្វះខាត ប្រមាណ ៣០០នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកស្រី ហេង សុធាវី អគ្គនាយិកាក្រុមហ៊ុនផលិតភេសជ្ជៈ យ៉ូសន៍ ប្រចាំកម្ពុជា (YHS-Cambodia Food & Beverage Pte Ltd.)។
រូបថត៖ ខឹម សុវណ្ណារ៉ា