ឥណ្ឌា និងស្វីស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌា និងប្រទេសស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍ ការចល័តកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃរបស់ប្រធានាធិបតីស្វីស លោក ហ្គូយ ប៉ាមេលីន (Guy Parmelin) ដែលបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ។
ក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះ មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីភាពជាដៃគូផ្នែកអន្តោប្រវេសន៍ និងការចល័ត ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្រោមគោលការណ៍នៃការប្រព្រឹត្តដោយស្មើភាពគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





