រដ្ឋបាលខេត្តកំពង់ឆ្នាំង សិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែកញ្ញា ឆ្នា២០២៦--ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកសិក្ខា សាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងការបង្ហាញអំពីការអ ភិវឌ្ឍន៍ មូលដ្ឋាន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នា២០២៦ ។

សិក្ខាសាលាដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរផែនការ ថ្នាក់ដឹនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក អង្គការសមាគមន៍ និង និងមន្ត្រីទទួលបន្ទុកការងារផងដែរ ។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា កម្មវិធីវិនិ យោគ៣ឆ្នាំ រំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបម្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះឯឧត្តម បានមានប្រ សាសន៍បន្តថា កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែក ឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈនិងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកទាមទារឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ស្របតាមក្របខ័ណ្ឌពេលវេលា។ រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្តនិងមានការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។

ឯកឧត្តមអភិបាលខេត្តបានថ្លែងក្នុងបរិបទនេះថា ក្របខ័ណ្ឌគោលន យោបាយ ច្បាប់ និងលិខិតបទដ្ឋានកិតិ្តយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០២៧-២០២៩) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍ៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាព ខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន៕
ដោយ៖ បៃ ស៊ីថុន





