ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅប្រទេសហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--- ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារ ណរដ្ឋហ្វីលីពីន ។
ក្នុងឱកាសនេះ ឯកឧត្តម គីម វីរៈ ក៏បានអញ្ជើញចូលរួមក្នុង កម្មវិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ស្តីពីការតាមដានហានិភ័យ និងការពិនិត្យឡើងវិញលើការគ្រប់គ្រងគ្រោះមហ
ន្តរាយរបស់អាស៊ាន ដែលជាឯកសារសំខាន់មួយសម្រាប់ពង្រឹងការយល់ដឹងអំពីនិន្នាការ និងការវិវត្តនៃហានិភ័យគ្រោះមហន្តរាយ ព្រមទាំងជំរុញការរៀប ចំវិធានការ និងគោលនយោបាយកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលានៅក្នុងតំបន់អាស៊ាន។

ក្នុងដំណើរចូលរួមកិច្ចប្រជុំនេះ ឯកឧត្ត ម គីម វីរៈ បានជួបសំណេះសំណាល និងពង្រឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិ សោធន៍ និងចំណេះដឹង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការកាត់ប ន្ថយហានិភ័យ និងការកសាងភាពធន់របស់សហគមន៍ និងប្រទេសក្នុងតំបន់។


ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម Ralph G. Recto លេខាធិការប្រតិបត្តិការិយា ល័យប្រធានាធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន តំណាងអង្គការស ហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះមហ ន្តរាយ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ៕
ដោយ ៖ណយ នឿន ,ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ





