គម្រោង PCRL គាំទ្រសហគមន៍តំបន់ការពារធម្មជាតិសត្វខ្សឹប និង បឹងទទឹល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- គម្រោង PCRL ដែលគាំទ្រដោយ អង្គការ FAO បានរៀបចំវគ្គបណ្តុះ បណ្តាលពង្រឹងសមត្ថភាពទេសចរណ៍ធម្មជាតិដល់ សហគមន៍តំបន់ការពារធ ម្មជាតិសត្វខ្សឹប និង សហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងខេត្តកំពង់ ធំ ដោយផ្តោតលើជំនាញ និងចំណេះដឹងដែលអាចយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសហគមន៍ ។

ប្រភពពីអង្គការ FAO បានឱ្យដឹងនៅថ្ងៃទៅ១៤ ចែកញ្ញា ឆ្នាំ២០២៦ថា ការគាំទ្រសហគមន៍រួមមាន ការបណ្តុះបណ្តាល អនាម័យ និងការរៀបចំម្ហូបអាហារប្រកបដោយសុវត្ថិភាព ការសរសេរមាតិកា និងការថតរូបសម្រាប់ផ្សព្វផ្សាយសកម្មភាព និងតំបន់ទេសចរណ៍របស់សហគមន៍ ការណែនាំអំពី ហិរញ្ញប្បទានឥតសំណងខ្នាតតូចរបស់ PCRL និងការរៀបចំសំណើគម្រោងរបស់សហគ មន៍ ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ចំណេះដឹង និងជំនាញទាំងនេះ និងជួយសហគមន៍រៀបចំសេវាកម្មទេសចរណ៍បានកាន់តែប្រសើរ បង្ហាញពីសក្តានុពលតំបន់របស់ខ្លួន និងរៀបចំសំណើសម្រាប់សកម្មភាពដែលអាចគាំទ្រការអភិវឌ្ឍទេសចរណ៍ និងជីវភាពរបស់សហគមន៍ខ្លួនបាន។

គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នា រយៈពេលប្រាំឆ្នាំដោយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ FAO អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានដោយ មូលនិធិបរិស្ថានសាកល ៕

ដោយ ណយ នឿន ,ប្រភព៖FAO





