សម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានាធិបតីមីយ៉ាន់ម៉ា ជួបពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦---សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មីន អោងឡាំង (Min Aung Hlaing)ប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា បានជួបពិភាក្សាទ្វេភាគី ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានឯកឧត្ដមប្រធានាធិបតី និងគណៈប្រតិភូមីយ៉ាន់ម៉ា អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា វត្តមានរបស់ប្រធានាធិបតិ មីយ៉ាន់ម៉ា គឺជាការបង្ហាញកាន់តែស៊ីជម្រៅរវាងទំនាក់ទំនងកម្ពុជា និងមីយ៉ាន់ម៉ា។ ហើយជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ជាមួយឯកឧត្ដមប្រធានាធិបតីមីយ៉ាន់ម៉ា ព្រមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាការជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ហើយក្នុងនាមរដ្ឋសភា ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងបន្តចូលរួមឱ្យកាន់តែសកម្ម ដើម្បីពូនជ្រុំទំនាក់ទំនងទ្វេភាគីកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីឧត្ដមប្រយោជន៍ នៃប្រជាជន។

ឯកឧត្តមអ្នកនាំពាក្យបា លើកឡើងថាជាការឆ្លើយតប ឯកឧត្ដម មីន អោងឡាំង (Min Aung Hlaing) បានថ្លែងអំណរ គុណសម្ដេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដែលទទួលស្វាគមន៍ឯកឧត្ដម និងគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ។

ឯកឧត្ដមបញ្ជាក់ ថា ដំណើរមកកម្ពុជា ក្រៅពីពង្រឹងចំណងទាក់ ទងឱ្យកាន់តែស៊ីជម្រៅ មីយ៉ាន់ ម៉ា ក៏មានបំណងមកសិក្សាពីនយោបាយបង្រួបបង្រួមជាតិ ពីកម្ពុជាផងដែរ។ ហើយតាមរយៈចំណងទាក់ទងដែលអភិវឌ្ឍកាន់តែប្រសើរនេះ ឯកឧត្ដមប្រធានាធិបតីមីយ៉ាន់ម៉ា ជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត។

សូមជម្រាបជូនថា ឯកឧត្ដម មីន អោងឡាំង (Min Aung Hlaing)ប្រ ធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ា ន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ តបការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា៕
អ៊ាង ប៊ុនរិទ្ធ





