ក្រសួងការបរទេស ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំការហាត់សមលើកទី១ ដើម្បីត្រៀមអនុវត្តក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២ឥ២៦--
ឯកឧត្តម អ៊ាត សីលា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានអនុគណៈកម្មការទី២៖ ពិធីការ និងបដិសណ្ឋារកិច្ច បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំការហាត់សមលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីត្រៀមអនុវត្តឱ្យបានរលូនក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ បានធ្វើឡើងាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបជូនថា សមាសភាពចូលរួមកិច្ចពិភាក្សានេះ រួមមានតំណាងអនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ តំណាងអនុគណៈកម្មការទី៣៖ សារព័ត៌មាន និងផ្សព្វផ្សាយ និងប្រធានក្រុមការងារ ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់នៃអនុគណៈកម្មការទី២៖ ពិធីការ និងបដិសណ្ឋារកិច្ច៕



ដោយ៖ គង់ សិរីរ័ត្ន រូបថត៖ យឹម សុវឌ្ឍនា





