ឯកឧត្តម វ៉ី សំណាង អញ្ជើញនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ នៅក្រុងដូនកែវ និងស្រុកអង្គរបូរី
AKP តាកែវ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--





ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងមន្ត្រីអនុសាខា អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយធម្មជាតិ ចំនួន ៥០គ្រួសារ នៅក្រុងដូនកែវ និងស្រុកអង្គរបូរី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
រូបថត៖ AKP- តាកែវ





