មីយ៉ាន់ម៉ានាំចេញអង្ករជាង ៨៤០.០០០តោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៦-២៧
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមសហព័ន្ធអង្ករមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញអង្ករល្អ និងអង្ករបាក់ចំនួន ៨៤៨,២៧៨តោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៦-២៧ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។
សហព័ន្ធបាននិយាយថា ប្រទេសនេះទទួលបានប្រាក់ចំណូលប្រហែល ២៩១លានដុល្លារអាម៉េរិកពីការនាំចេញអង្ករល្អ និងអង្ករបាក់ក្នុងអំឡុងពេលនេះ។
យោងតាមសហព័ន្ធបានឱ្យដឹងថា ការនាំចេញអង្ករក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធនេះគឺទាបជាងការនាំចេញជាង ១,០៣លានតោនក្នុងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធមុន។
សហព័ន្ធបាននិយាយថា អង្ករល្អ និងអង្ករបាក់ត្រូវបាននាំចេញទាំងតាមផ្លូវសមុទ្រ និងផ្លូវគោកទៅកាន់ប្រទេស និងតំបន់ជាង ៣០៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





