អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសដួលរលំក្រុមហ៊ុន និងសុំព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូន របស់លោក
AKPភ្នំពេញ៖ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០២៦–
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាឧកញ៉ា ដ៏ល្បីឈ្មោះលើអចលនទ្រព្យនោះបានប្រកាសប្រមូលទ្រព្យសម្បត្តិទាំងអស់រាប់ទាំងដីផ្នូរម្ដាយ ឬកង់ម៉ូតូឡានប្រគល់ជូនក្រសួងដែនដីចាត់ចែងនិងសុំព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់លោកផងដែរ។
ក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល បែបនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បាន ប្រកាសទទួលទោសគ្រប់យ៉ាង ប៉ុន្តែបានសុំសណ្តោសពីរាជរដ្ឋាភិបាល លើកលែងដល់ប្រពន្ធ និងកូនរបស់លោក។
តាមរយ៖សេចក្តីប្រកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងថា គម្រោងដី និងផ្ទះនៅផ្លូវ៦A លក់បាន១៨៥លានដុល្លារ តែចំណាយវិញ២២១លានដុល្លារ ដែលផុងខ្លួនយ៉ាងខ្លាំង។
គួរបញ្ជាក់ថាក្នុងសេចក្តីប្រកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងថា”សូមជម្រាបជូនពុកម៉ែបងប្អូនឱ្យបានជ្រាប។ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់បាន។សំណូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិទាំងអស់ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា”។
សេចក្តីប្រកាសនេះបានបញ្ជាក់ដែរថា”បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដីចាត់ចែង និងសូមសូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារបងប្អូនមួយពូជរបស់ខ្ញុំទាំងអស់”។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងដែរថា”បើនិយាយពីសមធម៌ និង គុណធម៌ ខ្ញុំលក់ផ្ទះមិនបានចំណេញ ថែមទាំងខាត។ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាតដើម (ឡុងចុង)។
ជាមួយគ្នាអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងថា”ខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបានស្ងប់ចិត្ត”។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានលើកឡើងដោយបញ្ជាក់បន្ថែមផងដែរ”សរុបរួមខ្ញុំបាទសហការជាមួយក្រសួង១០០ភាគរយបង្កើតស៊ើបអង្កេតដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់”៕




ដោយ៖មករា





