ស្ពានថ្មីរុស្ស៊ី-កូរ៉េខាងជើង ជួយជំរុញទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- ការបើកស្ពានយានយន្តឆ្លងកាត់ទន្លេ Tumen នឹងក្លាយជាការបើកផ្លូវដើម្បីជំរុញទំនាក់ទំនងរវាងរុស្ស៊ីនិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ នេះបើយោងតាមលោកផាក ថេសុង ប្រធានគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
ពិធីសម្ពោធស្ពានយានយន្តដែលទើបសាងសង់ថ្មីនៅតាមព្រំដែនរុស្ស៊ី-កូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ដោយមាននាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន និងនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក ផាក ថេសុង ចូលរួមតាមរយៈសន្និសីទវីដេអូ។
លោកក៏បានកត់សម្គាល់ផងដែរថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេTumen ត្រូវបានបញ្ចប់នៅពេលដែលរុស្ស៊ី និងកូរ៉េខាងជើងកំពុងចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងសហប្រតិបត្តិការរយៈពេលវែង ដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ រួមទាំងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដោយផ្អែកលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕





