កងកម្លាំងអ៊ីរ៉ង់វាយប្រហារនាវាចម្បាំងអាម៉េរិកដោយមីស៊ីលផ្លោង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ -- កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើនាវាផ្ទុកយន្តហោះអាម៉េរិក និងនាវាពិឃាតរបស់កងទ័ពជើងទឹកអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយពី IRGC ថា «កងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានធ្វើការវាយប្រហារដោយប្រើមីស៊ីលផ្លោងជាច្រើនគ្រាប់ប្រឆាំងនឹងនាវាផ្ទុកយន្តហោះ និងនាវាពិឃាតរបស់កងទ័ពជើងទឹកអាម៉េរិក… ដែលបានរំខានដល់នាវាអ៊ីរ៉ង់ និងចូលរួមក្នុងការបិទផ្លូវសមុទ្រ»។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា នាវាចម្បាំងអាម៉េរិកដែលរងការខូចខាតត្រូវបានបង្ខំឱ្យដកថយពីតំបន់ប្រយុទ្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





