ជំនួយការវិមានក្រឹមឡាំង៖ លោក ពូទីន អាចនឹងជួបប្រជុំពិភាក្សាជាមួយលោក ត្រាំ នៅអំឡូងពេលនៃកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ -- លោក យូរី យូស្សាកូវជំនួយការវិមានក្រឹមឡាំង បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងជួបប្រជុំពិភាក្សាជាមួយសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងប្រទេសចិន ប្រសិនបើមានឱកាស។
លោក យូស្សាកូវ បាននិយាយថា «មេដឹកនាំម្នាក់ៗមានគម្រោងចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ ជាធម្មតា យើងនឹងស្វែងរកការរៀបចំកិច្ចប្រជុំដាច់ដោយឡែកសម្រាប់មេដឹកនាំរបស់យើងរួមទាំងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ។ ហើយប្រសិនបើមានឱកាស មេដឹកនាំរបស់យើងក៏នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ»។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើកិច្ចប្រជុំរវាងលោក ពូទីននិងលោក ត្រាំ កើតឡើង ខ្លឹមសារនៃកិច្ចសន្ទនារបស់ពួកគេនឹងអាស្រ័យលើរយៈពេលដែលកិច្ចប្រជុំនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





