ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាកម្មាធិការប្រតិបត្តិ ក្រុង ស្រុក ឃុំ សង្កាត់
AKP កំពង់ឆ្នាំង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជួបសំណេះ សំណាលជាមួយ ក្រុមប្រឹក្សា កម្មាធិការប្រតិបត្តិ គណ:អភិបាលក្រុង កងកម្លាំងទាំង៣ និង នគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកឈឹម វុទ្ធា អភិបាលរងខេត្តនិងលោកអភិបាលក្រុងស្រុក និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងថា ការគម្លាតរវាងមន្ត្រីថ្នាក់ក្រោមជាតិស្ថិតនៅក្នុបរិបទតែមួយជាមួយគ្នាគោលបំណងដើម្បីពិនិត្យ ពិភាក្សា និង អនុម័តលើរបាយការណ៍វឌ្ឍនភាព សង្ខេបរបស់សមាគមគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ និងបទបង្ហាញលើការបង្កើតឱ្យមានអង្គការមួយ ដែលតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ទន្ទឹមនឹងនេះឯកឧត្ដមបានជម្រុញដល់គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា ការអនុវត្តន៍តួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការនិន្នាការនយោបាយឡើយ។ នយោបាយ រៀបចំការងារផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងពិធីជួបជាមួយក្រុមប្រឹក្សានៅក្នុងមូលដ្ឋានរបស់ខ្លួននឹងការអភិវឌ្ឍន៍រួមគា្នបញ្ចេញសំឡេង គឺជាគន្លឺះបង្កើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យថ្លែងក្នុងបរិបទនេះបានបញ្ជាក់ថា ក្រុមប្រឹក្សាដើរតួនាទីឱ្យកាន់តែសកម្មថែមទៀតនូវចលនាភូមិមួយផលិតផលមួយ តាមរយៈការកៀរគរប្រជាពលរដ្ឋ ឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូវធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផល សម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។ ការអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេច ឱ្យបាននូវចក្ខុវិស័យគោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ៕
ដោយ បៃ ស៊ីថុន





