លោក ស៊ី អបអរសាទរព្រះចៅ ហាអាកុនទី៨ នៃប្រទេសន័រវេស ក្នុងការឡើងគ្រងរាជ្យ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃពុធ បានផ្ញើសារអបអរសាទរទៅកាន់ព្រះចៅ ហាអាកុនទី៨ (Haakon VIII) ក្នុងការឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រទេសន័រវេស។
លោក ស៊ី បានមានប្រសាសន៍ថា ទោះបីជាប្រទេសចិន និងន័រវេស មានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប្រទេសទាំងពីរមានមិត្តភាពយូរអង្វែង។ លោកបានមានប្រសាសន៍ថា ប្រទេសន័រវេស គឺជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបដំបូងគេដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសនេះ។
លោក ស៊ី បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧២ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ដោយមានការគាំទ្រ និងការលើកកម្ពស់យ៉ាងសកម្មពីរាជវង្សន័រវេស ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗបានបន្តពង្រីក ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។
លោកប្រធានាធិបតីចិន បានមានប្រសាសន៍ថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ន័រវេស ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយព្រះមហាក្សត្រ ហាអាកុនទី៨ ដើម្បីបើកជំពូកថ្មីមួយនៅក្នុងការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





