AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមអាជ្ញាធរជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់បានកើនឡើងដល់ ១.២០៤នាក់ ដោយមនុស្ស ៤.២១៦នាក់នៅតែបាត់ខ្លួនគិតត្រឹមម៉ោង ៦:០០នាទីល្ងាច (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ។
អាជ្ញាធរបាននិយាយថា មនុស្សសរុបចំនួន ៣០១នាក់បានរងរបួស ខណៈដែលបុគ្គលិកសន្តិសុខចំនួន ២១.៣១៤នាក់ត្រូវបានចល័តសម្រាប់ប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)