ចិន រុស្ស៊ី និងម៉ុងហ្គោលី នឹងធ្វើសមយុទ្ធការពារព្រំដែនរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារព្រំដែនមកពីប្រទេសចិន រុស្ស៊ី និងម៉ុងហ្គោលី នឹងធ្វើសមយុទ្ធរួមគ្នាលើកទី២ នៅដើមខែកញ្ញា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមយុទ្ធនេះមានឈ្មោះថា «Border Defense Cooperation 2026» នឹងផ្តោតលើការបង្ការ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពឈ្លបយកការណ៍ និងការបំផ្លិចបំផ្លាញនៅតំបន់ព្រំដែន ហើយនឹងរួមបញ្ចូលការបណ្តុះបណ្តាលក្នុងការរៀបចំផែនការរួមគ្នា ការស្វែងរករួមគ្នា ការវាយប្រហារ និងការចាប់ខ្លួនរួមគ្នា និងការប្រគល់ជនសង្ស័យរួមគ្នា។
សេចក្តីថ្លែងការណ៍បាននិយាយថា សមយុទ្ធនេះមានបំណងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្របន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន និងរក្សាសន្តិសុខ និងស្ថិរភាពរួមគ្នានៅតំបន់ព្រំដែន។
កងកម្លាំងការពារព្រំដែននៃប្រទេសទាំងបីបានធ្វើសមយុទ្ធរួមគ្នាលើកដំបូងរបស់ពួកគេក្នុងខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





