លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញសំណេះសំណាល និងចែកពាក្យជ្រើសរើសយោធិនដល់សិស្សនិស្សិត
AKP កំពង់ធំ ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៦--ដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាព្រឹកថ្ងៃ ទី០៣ ខែកញ្ញាឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនី យ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បានដឹកនាំ លោក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និងនាយការិ យាល័យជំនាញ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំគឺចាប់ចែកពាក្យចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំដល់សិស្ស-និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា៖សៀ វភៅគ្រួសារ សៀវភៅស្នាក់នៅ ,សំបុត្រកំណើត , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សញ្ញាប័ត្រ.បរិញ្ញាបត្រជាដើម ។

នាឱកាសនោះលោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ធំ បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់ មានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងមក ទាំងទៅប្រកបដោយសុខសុវត្ថិភាពនិងប្រឡងជាប់គ្រប់ៗ គ្នា៕



ដោយ៖ ស៊ុម វណ្ណា





