លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ --





លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាពនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦៨ឆ្នាំ ដែលសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា





