អតីតយុទ្ធជនមានជីវភាព ខ្វះខាត ៧គ្រួសារ នៅ ស្រុកព្រៃនប់ ទទួល អំណោយមនុស្សធម៌សម្តេចធិបតី និងលោកជំទាវបណ្ឌិត
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--កាលពីថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន និងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភ ជូនសមា ជិកអតីតយុទ្ធជនចំនួន ៧គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបានផ្ទះ ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកឧត្តមសេនីយ៍ ត្រី នូវ សំអុល ក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តី នឹករលឹកពីសម្តេច ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំង ៧គ្រួសារ សម្តេចមិនដែលភ្លេច ឬបំភ្លេចបងប្អូនអតីតយុទ្ធជនរបស់យើងនោះទេ សម្តេចតែងតែបានធ្វើការណែនាំមក ដល់ប្រធានសមាគមន៍ និងលេខាធិការសមាគមន៍ នៅតាមរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ និងសុខទុក្ខចំពោះអតីតយុទ្ធជន របស់យើង ព្រោះពួកគាត់ជារៀមច្បងដែលបានលះ បង់កម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ការពារជាតិ មាតុភូមិកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស ។

សមាជិក អតីតយុទ្ធជន ទាំង ៧គ្រួសារ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាពិសេសសម្តេច ហ៊ុន សែន ប្រធានសមាគមន៍អតីត យុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងថ្លែងអំណរ គុណ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសី ហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត ក៏ដូចជាអាជ្ញាធរមូល ដ្ឋានគ្រប់ជាន់ថ្នាក់ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ដ៏មានតម្លៃមកប្រគល់ជូនដល់លំនៅឋានផ្ទាល់។ ការយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងលើកទឹកចិត្ត គឺជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លាជួយសម្រាលការលំបាកគ្រួសារ អតីត យុទ្ធជន និងបានបង្ហាញឱ្យឃើញពីការមិនទុកចោលគ្នា។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ ត្រី នូវ សំអុល ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិ ភោគ និងថវិកាជា អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវបណ្ឌិត ឧបត្ថម្ភជូនក្នុង ១គ្រួសារៗទទួលបាន ១.អង្ករ ៥០គីឡូក្រាម ២.មី ១កេស ៣.ទឹកសុទ្ធ ១កេស ៤.ទឹកត្រី ១យួរ ៥.ត្រីងៀត ២ គីឡូ ៦.ត្រីខ ១យួរ ៕

ដោយ៖ ងូ សុមុនី





