សិស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនអត្រាប្រឡងបាក់ឌុបជាប់ជាង៨០ភាគរយ មិនចាញ់ខេត្តដទៃទៀតឡើយ
AKP ភ្នំពេញ ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ -- ក្រសួងអប់រំបានបង្ហាញការកោតសរសើរចំពោះសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប នៅបណ្តាខេត្តជាយដែនកម្ពុជា-ថៃ ទោះឆ្លងកាត់សង្រ្គាមយ៉ាងណាក្តី តែមានអត្រាប្រឡងជាប់មិនចាញ់ខេត្តដទៃទៀតឡើយ។
យោងតាមក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា សម្រាប់ ខេត្ត ឧត្តរមានជ័យមានសិស្សប្រឡងជាប់រហូតដល់ ៨៩,៤៤ភាគរយ,ខេត្ត ព្រះវិហារ ៨៧,៩៦ភាគរយ និងបន្ទាយមានជ័យ៨៤,៣៧ភាគរយ។ គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦នេះសរុប មានចំនួន ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
ចំពោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕


ដោយ មករា





