ទឹកជំនន់នៅប្រទេសនេប៉ាល់សម្លាប់មនុស្ស ៣៥៩នាក់ និងបាត់ខ្លួន ៩១០នាក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- អាជ្ញាធរជាតិគ្រប់គ្រងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់បាននិយាយថា សាកសពរហូតដល់ ៣៥៩នាក់ត្រូវបានរកឃើញពីតំបន់ដែលរងគ្រោះដោយទឹកជំនន់គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានមនុស្ស ៩១០ នាក់នៅតែបាត់ខ្លួន។
ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកកំពុងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយអាជ្ញាធរកំពុងធ្វើការដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួននិងរកឃើញសាកសពបន្ថែមទៀត។
ក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់បាននិយាយថា ជនបរទេសចំនួន៣១នាក់ត្រូវបានជួយសង្គ្រោះពីតំបន់ដែលរងផលប៉ះពាល់។
ប៉ូលីសនេប៉ាល់បានអំពាវនាវដល់គ្រួសារទាំងអស់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយឱ្យទៅកាន់ស្ថានីយ៍ប៉ូលីសដែលនៅជិតបំផុត ហើយដាក់ស្នើព័ត៌មាន និងសម្ភារៈពាក់ព័ន្ធរបស់មនុស្សដែលបាត់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





