យោធិននារីលំហែមាតុភាពយោធភូមិភាគទី៥ទទួលបានប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរងយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិការបស់រាជរដ្ឋាភិបាល ជូនយោធិននារី លំហែមាតុភាពចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៨០០.០០០រៀល ដែលមានការចូលរួមពីការិយាល័យហិរញ្ញវត្ថុ ការិយាល័យទី៥ និងក្រុមការងារយោធិននារី យោធភូមិភាគទី៥ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ កែវ ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវ ទឹម ដានិត ឯក សំអូន ប្រធានកិត្តិយសយោធិននារីយោធភូមិភាគទី៥ ចំពោះយោធិននារីលំហែមាតុភាពដែលបានមកទទួលថវិការបស់រាជរដ្ឋាភិបាលនាពេលនេះ។

ឧត្តមសេនីយ៍ទោក៏បានផ្តាំផ្ញើដល់យោធិននារីទាំងអស់ទទួលបានថវិកានេះហើយយកប្រើប្រាស់ឱ្យត្រូវគោលដៅ យកចិត្តទុកដាក់ថែរក្សាសុខភាពទាំងម្តាយ ទាំងកូន ក៏ដូចជាក្រុមគ្រួសារ និងជាពិសេសត្រូវចៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕

ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





