អបអរសាទរ សប្តាហ៍ពិភពលោកគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយលោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាស្រុកបូទុមសាគរនិង ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអណ្តូងទឹក បានអញ្ជើញចូលរួមអបអរសាទរ សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ៖ «ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្រោយពេលសម្រាល ដើម្បីម្តាយនិងទារកមានសុខភាពល្អនៅថ្ងៃនេះ និងថ្ងៃអនាគត»នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦នេះ នៅស្រុកបូទូមសាគរ ខេត្តកោះកុង ។

គួរបញ្ជាក់ផងដែរថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមូលដ្ឋានគ្រឹះនៃការចាប់ផ្តើមជីវិតប្រកបដោយសុខភាពល្អ។ ទឹកដោះម្តាយផ្តល់អត្ថប្រយោជន៍ជាច្រើនលើសលប់ ដែលរួមបញ្ចូលសារជាតិចិញ្ចឹមដ៏សម្បូរបែប ជួយពង្រឹងប្រព័ន្ធភាពស៊ាំ គាំទ្រការលូតលាស់ និងការអភិវឌ្ឍខួរក្បាលរបស់កូន ព្រមទាំងបង្កើនភាពស្និទ្ធស្នាលរវាងម្តាយនិងកូនផងដែរ។

កត្តាសំខាន់ៗដែលជួយឱ្យម្តាយអាចបំបៅកូនដោយទឹកដោះម្តាយបានដោយជោគជ័យរួមមាន៖ ការប្តេជ្ញាចិត្តរបស់អ្នកម្តាយផ្ទាល់ ការគាំទ្រពីគ្រួសារ បុគ្គលិកសុខាភិបាល និយោជក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងនេះក្នុងការជំរុញ និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយក្នុងប្រទេសកម្ពុជា។

សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្រោយពេលសម្រាល ដើម្បីរួមគ្នាបង្កើតការចាប់ផ្តើមជីវិតដ៏ល្អ និងប្រកបដោយនិរន្តរភាពសម្រាប់កុមារគ្រប់រូប៕ 
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





