ក្រសួងធនធានទឹកប្រជុំកំណត់លក្ខណៈបច្ចេកទេស ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្ដោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកំណត់លក្ខណៈបច្ចេកទេស ត្រៀមសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្ដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនាពេលខាងមុខ នាព្រឹកថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីសម្រេច លេខ ៩២សសរ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងការគ្រប់គ្រងរំហូរទឹកជំនន់នៅតាមបណ្ដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានសមាសភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាសហប្រធាន ព្រមទាំងឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិកសរុប ៣១រូប មកពីក្រសួងស្ថាប័នទាំងពីរផងដែរ។

ក្រុមការងារបច្ចេកទេសអន្តរក្រសួងនេះ ជាចំណុះឱ្យគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំនិងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





