ឯកឧត្ដម ឈឹម សៅគី៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបម្រើផលប្រយោជន៍ជូនប្រជាជន និងដោះស្រាយទុក្ខលំបាកនានា
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦---
រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រប្រកប ដោយក្ដីស្រឡាញ់ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ បាន និងកំពុងបន្តបម្រើផលប្រយោជន៍ជូនប្រជាជន និងដោះស្រាយទុក្ខលំបាកនានា ឆ្លើយតប ទៅនឹងតម្រូវការរបស់បងប្អូនប្រជា ពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមការពារនូវសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយមិនត្រូវជឿតាមការឃោ សនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឡើយ។

ខាងលើនេះគឺជាការលើកឡើងរបស់ឯកឧត្ដម ឈឹម សៅគី សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានឃុំតាំងក្រសាំង តំណាងឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិ ការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣១១គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ដោយក្នុងឱកាសនោះ ឯកឧត្ដម ឈឹម សៅគី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាពីថ្នាក់ដឹ កនាំ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក ដើម្បីប្តូរមកវិញនូវសុខសន្តិភាព និងស្ថិរភាពនយោបាយរហូតដល់សព្វថ្ងៃ។


នាឱកាសនេះ ឯកឧត្តម ឈឹម សៅគី បាននាំយកនូវធុងចម្រោះទឹកស្អាត និងក្រមា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្ដម ឆាយ ប្ញទ្ធិសែន ចែកជូនដល់ប្រជាពលរដ្ឋទាំង ៣១១គ្រួសារនេះផងដែរ៕
ដោយ៖ ចាន់ សុភឿន





