អជ្ញាធរខេត្តកំពង់ស្ពឺ បន្តចែកប័ណ្ណកម្ម សិទ្ធិដីធ្លី (ប្លង់រឹង) ចំនួន ៧៥០បណ្ណ ជូនប្រជាពលរដ្ឋ ៩ភូមិ ក្នុងឃុំយាយម៉ៅពិជ្រនិល
AKP កំពង់ស្ពឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) សរុប ២,៥០០បណ្ណ ហើយបានចែកជាក់ស្តែងសរុបចំនួន ៧៥០បណ្ណ ដែលពីអំណោ យរបស់រដ្ឋ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំយាយម៉ៅពេជ្រនិល ចំនួន ៩ភូមិ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការដឹកនាំដ៏ឈ្លាសវៃ ប្រ កបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារ ណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលតែងតែយកចិត្តទុកដាក់ និងតម្រង់ទិសក្នុងការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តនាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេ ត្ត បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើបណ្ណកម្មសិទ្ធិរួចរាល់ សូមរួសរាន់អញ្ជើញមកទទួលយកបណ្ណរបស់ខ្លួន។ ដោយឡែក ចំពោះបណ្ណដែលត្រូវបង់ពន្ធប្រែប្រួលកម្មសិទ្ធិ ៤% សូមបងប្អូនមេត្តាចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីអាចដកយកបណ្ណកម្មសិទ្ធិទៅប្រើប្រាស់ និងអាស្រ័យផលបានតាមផ្លូវច្បាប់។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧៥០បណ្ណ នាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងធានានូវសុវត្ថិភាព និងសន្តិសុខផ្លូវច្បាប់លើការកាន់កាប់ដីធ្លី បញ្ចប់វិវាទផ្សេងៗ ព្រមទាំងចូលរួមលើកកម្ពស់ជីវភាពរស់ នៅរបស់បងប្អូនឱ្យកាន់តែមានភាពកក់ក្តៅ និងរីកចម្រើនជាលំដាប់៕

ដោយ៖ ម៉ែន ប៊ុនធីម





