តំណាងរាស្ត្រអៀរឡង់ចុះពិនិត្យមើលផលប៉ះពាល់នៃការវិនិយោគរបស់ខ្លួនលើភាពធន់នឹងអាកាសធាតុនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- អង្គការអុកស្វាម Oxfam នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បាននាំតំណាងរាស្ត្រពីរដ្ឋាភិបាលអៀរឡង់ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃការវិនិយោគរបស់អៀរឡង់ លើភាពធន់នឹងអាកាសធាតុ នៅទូទាំងប្រទេសកម្ពុជា។ នេះជាការឱ្យដឹងពីអង្គការ Oxfam នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ គណ:ប្រតិភូបានចុះពិនិត្យ ប្រព័ន្ធធារាសាស្ត្រស្រោចស្រពដោយព្រះអាទិត្យ ដែលកាន់កាប់ដោយសហគមន៍ នៅស្រុកបាណន់ និងសង្កែ ខេត្តបាត់ដំបង។ ការពិនិត្យនេះបានបង្ហាញថា នៅពេលដែលសហគមន៍ត្រូវបានពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នោះលទ្ធផលគឺមានការផ្លាស់ប្តូរ ដោយកសិករទទួលបានការប្រើប្រាស់ទឹកដែលអាចទុកចិត្តបានជីវភាពរស់នៅត្រូវបានពង្រឹង ហើយសហគមន៍កាន់តែប្រសើរឡើងដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ការវិនិយោគរបស់អៀរឡង់ មិនត្រឹមតែគាំទ្រការសម្របខ្លួនអាកាសធាតុនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងជួយកសាងសហគមន៍កាន់តែរឹងមាំ និងធន់បន្ថែមទៀតសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





