អ៊ុយក្រែនតែងតាំងប្រធានសន្តិសុខ និងចារកម្មបរទេសថ្មី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- យោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទ បានតែងតាំងប្រធានសន្តិសុខជាតិ និងចារកម្មបរទេសថ្មី។
លោក អ៊ីហ័រ គ្លីមេនកូ (Ihor Klymenko) ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ខណៈដែលលោក រូស្តេម យូមេរ៉ូវ (Rustem Umerov) ត្រូវបានតែងតាំងជាប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេស។
លោក គ្លីមេនកូ ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈដែលលោក យូមេរ៉ូវ ថ្មីៗនេះបានដឹកនាំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បន្ទាប់ពីបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





