យន្តហោះជំនួយទីពីររបស់រុស្ស៊ីទៅដល់វេណេស៊ុយអេឡាសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- យន្តហោះទីពីរដែលដឹកជំនួយមនុស្សធម៌ពីប្រទេសរុស្ស៊ីបានទៅដល់ប្រទេសវេណេស៊ុយអេឡាហើយសម្រាប់ជួយជនរងគ្រោះនៃការរញ្ជួយដីដ៏សាហាវកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានស្ពុតនីក (Sputnik)។
យន្តហោះនេះត្រូវបានទទួលនៅអាកាសយានដ្ឋានដោយរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន ហ្គីល និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក ស៊ែរហ្គេយ មើលីក-បាកដាសារ៉ូវ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រុស្ស៊ីបានដឹកជញ្ជូនជំនួយមនុស្សធម៌ដំបូងដែលមានទម្ងន់ ១០តោនទៅកាន់ប្រទេសវេណេស៊ុយអេឡា ដែលរួមមានទាំងអាហារ ភួយ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។
យោងតាមតួលេខផ្លូវការចុងក្រោយបំផុត បានឱ្យដឹងថាគ្រោះមហន្តរាយនៅវេណេស៊ុយអេឡាបានឆក់យកជីវិតមនុស្សចំនួន៤.៣៣៣នាក់ និងរបួស ១៦.៧៤០នាក់ ខណៈដែលមនុស្ស ១៨.៤៣៧នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





