អ៊ីរ៉ង់ចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់អាម៉េរិកនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ Press។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់កាលពីព្រឹកម្សិលមិញថា យោធាសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីកងកម្លាំងយោធាជាន់ខ្ពស់របស់សាធារណរដ្ឋអ៊ីស្លាម គឺកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់ប្រហារទៅលើនាវាមួយគ្រឿងនៅច្រកសមុទ្រហ័រមុស។
របាយការណ៍មុនៗបាននិយាយថា ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងកំពង់ផែអ៊ីរ៉ង់បេនដារអាបាស់ និងទីក្រុងស៊ីរិក នៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស ក៏ដូចជានៅទីក្រុងចាបាហារ នៅភាគអាគ្នេយ៍។លើសពីនេះទៀត ការផ្ទុះត្រូវបានរាយការណ៍ផងដែរនៅលើកោះ Qeshm នៅក្នុងទីក្រុងអាសាលូយ៉េ និងនៅក្នុងស្រុកជាច្រើននៃខេត្តប៊ូស្ស័រ៕





