បញ្ជាការកណ្តាល CENTCOM៖ ច្រកសមុទ្រហ័រមុសបើកចំហសម្រាប់គ្រប់នាវាទាំងអស់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ -- ច្រកសមុទ្រហ័រមុសបើកចំហសម្រាប់គ្រប់នាវាទាំងអស់ ដោយកងកម្លាំងអាម៉េរិកកំពុងត្រៀមខ្លួនដើម្បីធានាបាននូវការធ្វើនាវាចរណ៍ដោយសេរីតាមបណ្តោយផ្លូវទឹកនេះ។ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនេះបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «ច្រកសមុទ្រហ័រមុសបើកចំហសម្រាប់គ្រប់នាវាទាំងអស់ ដែលកំពុងស្វែងរកការឆ្លងកាត់ផ្លូវទឹកអន្តរជាតិនេះដោយស្របច្បាប់។ កងកម្លាំងអាម៉េរិកត្រូវបានដាក់ទីតាំង និងត្រៀមខ្លួនដើម្បីធានាថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតែមាន បើទោះបីជាមានការឈ្លានពាន ការយាយី ការគំរាមកំហែង និងការប្រកាសតាមអំពើចិត្តរបស់អ៊ីរ៉ង់ក៏ដោយ»។
ខ្លួនបានគូសបញ្ជាក់ថា «អ៊ីរ៉ង់មិនគ្រប់គ្រងច្រកសមុទ្រនេះទេ។ចរាចរណ៍កំពុងហូរ» ដោយបានបន្ថែមថា នាវាជាង ១៤០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមក។
កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់ព្រមានទៅលើនាវាមួយគ្រឿង ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមុសតាមបណ្តោយផ្លូវដែលគ្មានការអនុញ្ញាត។ ច្រកសមុទ្រនេះត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម៕





