លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធខេត្តប៉ៃលិន
AKP ប៉ៃលិន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--






លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត អញ្ជើញជួបសំណេះសំណាលនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្ត មុនការប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និង ការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ AKP-ប៉ៃលិន





