ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀត ណាមឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា
AKPភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៦---
ព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀត ណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយការសម្បែងសិល្បៈរួមគ្នារវាងកម្ពុជា-វៀតណាមកាលពីល្ងាចថ្ងៃទី២៦ខែ ឧសភាឆ្នាំ២០២៦។ ពិធីសម្តែងសិល្បៈរួមគ្នារវាងប្រទេសទាំងពីរនេះធ្វើឡើងនាសាលមហោស្រពសន្និសីទចតុម្មុខ ដែលគេឃើញមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរ ណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ថ្លែងនៅក្នុងពិធីនេះលោកជំទាវបណ្ឌិតស ភាចារ្យរដ្ឋមន្ត្រី ឱ្យដឹងថារយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិងវៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នាខ្ពស់។ ការរឹតចំណងមិត្តភាពតាមរយៈការអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌ និងសិល្បៈ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ប្រកបដោ យជោគជ័យ និងមិនដែលអាក់ខាន៕




ដោយ៖មករា
រូបថត៖សិរី ឧត្តម





