ឯកឧត្តម ចាន់ យុត្ថា ឧបត្ថម្ភថវិកា ២៥០០ដុល្លារដល់វិទ្យាល័យ ជា ស៊ីម ប្រឡាយ និងពង្រឹង ការងារគណបក្ស ប្រជាជនកម្ពុជា ដល់មូលដ្ឋាន ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧
AKP កំពង់ធំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយកាលពីថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២៦បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារមូលដ្ឋាននៅ ទីស្នាក់ការគណបក្សឃុំប្រឡាយស្រុកស្ទោងខេត្ត កំពង់ធំដើម្បីពិនិត្យការងារកំពុងអនុវត្តនិងកំណត់ទិសដៅសម្រាប់ការរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានជំរុញឱ្យឃុំកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍឃុំ (គម្រោងអាទិភាព)ឱ្យមានភាពច្បាស់ លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ក្រុមការងារនឹងខិតខំបំពេញបន្ថែមនូវតម្រូវការទាំងអស់ឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្វែងរកនិងកៀរគរដៃគូអភិវឌ្ឍថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍឃុំឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់ទទួលបានលទ្ធផល។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានឃុំប្រឡាយកន្លងមក ដែលបានបំពេញភារ កិច្ចដោយភាពទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មក្នុងការដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកឡើងថា ការងារដែលកំពុងអនុវត្តដោយអាជ្ញាធរមូលដ្ឋាន គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងទំនុកចិត្តរបស់ប្រជាជន និងជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍឃុំឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ចាន់ យុត្ថា បានពាំនាំ និងជំរុញអនុវត្ត នូវអនុសាសន៍របស់ ឯកឧ ត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទោងស្តីពីចលនា«ផ្ទះស្អាត បរិស្ថានស្អាត» ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានសហគមន៍ ។

ក្រៅពីការពិភាក្សាការងារមូលដ្ឋានក្រុម ការងារបានធ្វើ ការបរិច្ចាគទឹកប្រាក់ចំនួន ២៥០០ ដុល្លារដល់វិទ្យាល័យ ជា ស៉ីម ប្រឡាយ សម្រាប់ធ្វើការជួសជុលនិងស្តារឡើងវិញនូវ ទីលានបាល់ទាត់ ដែលជាកន្លែងសំខាន់សម្រាប់សកម្ម ភាពកីឡារបស់សិស្ស។ការគាំទ្រនេះត្រូវបានចាត់ទុកថាជាការចូលរួមយ៉ាងស កម្មក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់កីឡាក្នុងសាលារៀន៕

ដោយ៖ ស៊ុម វណ្ណា





