ទីក្រុងភ្នំពេញ និងទទួលបានបទពិសោធបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន អនា គត ទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- លោកស្រី ដោ សម្ឆស្ស អក្ននាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថាទីក្រុងភ្នំពេញ និងទទួលបានបទពិសោធបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន អនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ខណៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តា ញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Sum mit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។


លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការ ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម ហាផ្ទៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបា លរាជធានី ភ្នំពេញ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់ រដ្ឋបា លរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

បើតាមលោកស្រី ដោ សម្ផស្ស នាយករងរ ដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈ ប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតី ភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗ ប្រទេសផ្សេងៗជា ច្រើនដែលបានចូលរួមក្នុងពិធីនោះ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកល លោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំ លែកចំណេះដឹង ជំនាញបច្ចេកទេស សាក ល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោ បាយកម្រិតខ្ពស់ ដើម្បីដោះ ស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកប ដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយ លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិ បត្តិការ ក្នុងការអភិវឌ្ឍទីក្រុងប្រកប ដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕
ដោយ៖ សួស សំរិត





