គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ បានចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណ ១.៧២៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឧកញ៉ា វ័ន ប៊ុនថៃ នៅទីទួលសុវត្ថិភាព។

ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវបន្ទាន់ ដូចជាពលរដ្ឋវ័យចំណាស់មានបញ្ហាសុខភាព ឬស្រ្តីមានផ្ទៃពោះជាដើម សូមរាយការណ៍ទៅអាជ្ញាធរ ឬប៉ុស្តិ៍សុខភាពចល័ត ដែលនៅទីទួលសុវត្ថិភាពនោះ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេល។
បន្ទាប់ពីធីចែកអំណោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឆ្លៀតយកឱកាសនោះ ជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយបានសំណូមពរ សូមស្តាប់ការណែនាំពីអាជ្ញាធរ និងមន្រ្តីជំនាញមុនត្រឡប់ទៅផ្ទះរបស់ខ្លួន ដោយសារស្ថានភាពកម្ពស់ទឹកមិនវិលទៅសភាពដើមនៅឡើយ៕

ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





