រយៈពេល៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាមមានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជាង៤លាន
AKPកំពង់ចាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦--រយៈពេល៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ចាប់ពីថ្ងៃទី១៤ .១៥.១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ចាម ទទួលបានភ្ញៀវមកចូលរួមទស្សនាកម្សាន្តសប្បាយប្រមាណជាង ៤.១៧៨.៦២៣នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៣០០នាក់។នេះបើយោងតាមរបាយ ការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹង។

ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម មានការទាក់ទាញនិងមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តច្រើនពិសេសព្រឹត្តិការណ៍លៀសហាល ក្នុងក្រុងកំពង់ចាមមាន ការទទួលគាំទ្រយ៉ាងខ្លាំង ដែលមានអ្នកចូលរួមប្រមាណជាង ២លាននាក់ និងសង្រ្កាន្តតាមបណ្តាស្រុកនិងតាមរមណីយដ្ឋាននានា និងវត្តអារាមទទួលបានភ្ញៀវទេសចរណ៍ ជាង៩៦មុឺននាក់ ៕




ដោយ៖ ឆាយ ម៉ុត





