អាជ្ញាធរទន្លេសាប ចុះសិក្សា និងវាយតម្លៃពីការកែច្នៃត្រី នៅឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅ ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សកម្មភាពចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ អាជ្ញាធរទន្លេសាប។ ការសិក្សានេះមានសារៈសំខាន់ ដែលអាចឱ្យយើងបានដឹងពីស្ថានភាពនៃធនធានជលផល ស្ថានភាពនៃការធ្វើអាជីវកម្មធនធានជលផល ដឹងពីបរិមាណនៃផលចាប់ របស់អ្នកនេសាទ ភាពសម្បូររបស់ត្រី តម្រូវការទីផ្សារ តាមដានបរិមាណត្រីយកមកធ្វើការកែច្នៃ បច្ចេកទេសនៃការកែច្នៃ តម្លៃទីផ្សារ ចរន្តទីផ្សារ បញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប។

ការចុះសិក្សានេះ ក្រុមការងារបានជួបជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ សម្ភាសន៍ជាមួយអ្នកកែច្នៃត្រី សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងអ្នកនេសាទ ៕
ដោយ៖ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





