រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តចម្រើននូវសិរីសួស្ដី ជ័យមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់
AKP សៀមរាប ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ --







រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសូត្រមន្តចម្រើននូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាព នៅសាលារដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។
រូបថត៖ ឃុត សៅ





