ចិន និងសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងប៉ារីស
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ -- គណៈប្រតិភូចិន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមានការណែនាំពីការឯកភាពគ្នាសំខាន់ៗដែលសម្រេចបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៊ូសាន និងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរនឹងចូលរួមក្នុងការពិគ្រោះយោបល់លើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។
គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក ហេ លីហ្វេង(He Lifeng) ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





