AKP កណ្តាល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦—






ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អញ្ជើញដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាចូលរួម គឺមាន កីឡាចំបាប់ បាល់ទាត់លើតុ ជឺជីតស៊ូ និងទ្រីយ៉ាត្លុង។
រូបថត៖ យឹម សុវឌ្ឍនា