រ៉ុក្កែត Long March-8A របស់ចិនបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតថ្មី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-8A នៅក្នុងខេត្តហៃណានភាគខាងត្បូង ដោយបញ្ជូនក្រុមផ្កាយរណបអ៊ីនធឺណិតថ្មីមួយក្រុមទៅកាន់លំហអាកាស។
រ៉ុក្កែតនេះបានហោះឡើងនៅម៉ោង ៣:៤៨នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីកន្លែងបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មហៃណាន។ រ៉ុក្កែតនេះបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតនៃក្រុមទី២០ ដែលមានគន្លងទាបចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





