រដ្ឋមន្ត្រីការបរទេសចិនអំពាវនាវឱ្យបញ្ចប់ប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យជំរុញអ្នកដែលពាក់ព័ន្ធនឹងជម្លោះបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា បញ្ឈប់ប្រតិបត្តិការយោធាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងការពារស្ថានការណ៍មិនឱ្យកាន់តែយ៉ាប់យ៉ឺនថែមទៀត។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដឺ អាប់ដេលឡាទី (Badr Abdelatty) ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





