ក្រូអាតជម្លៀសមនុស្ស ៩៧១នាក់ចេញពីតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងការបរទេស និងកិច្ចការអឺរ៉ុប បាននិយាយថា រដ្ឋាភិបាលក្រូអាតបានជម្លៀសពលរដ្ឋក្រូអាតចំនួន៨៧០នាក់ និងជនបរទេសចំនួន ១០១នាក់ចេញពីតំបន់មជ្ឈិមបូព៌ាគិតត្រឹមព្រឹកថ្ងៃចន្ទ។
យោងតាមក្រសួងបានឱ្យដឹងថា ប្រតិបត្តិការជម្លៀសបានធានាការវិលត្រឡប់របស់ពលរដ្ឋក្រូអាតទាំងអស់ដែលបានស្នើសុំការចាកចេញជាបន្ទាន់ពីតំបន់ដែលរងផលប៉ះពាល់ដោយវិបត្តិនៅក្នុងតំបន់។
អ្នកដែលត្រូវបានជម្លៀសក៏រួមបញ្ចូលទាំងជនបរទេសមកពីប្រទេសជាច្រើនផងដែរ រួមទាំងប្រទេសអាល្លឺម៉ង់ ស៊ែប៊ី បារាំង និងស្លូវេនី។ ក្រសួងនៅតែបន្តណែនាំកុំឱ្យធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ារហូតដល់មានការជូនដំណឹងបន្ថែម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





